ហាង Hot Plate & Steak បើកដំណើរការសាខាដំបូងរបស់ខ្លួននៅផ្សារទំនើបអ៉ីអនសែនសុខស៊ីធី

ចែករំលែក:

ហាង Hot Plate & Steak បានបើកដំណើរការសាខាដំបូងរបស់ខ្លួនកាលពីដើមខែកក្កដា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី (អាហារដ្ឋានអ៉ីអន) ដែលផ្សារទំនើបធំបំផុតមួយនៅប្រទេសកម្ពុជា ។

ហាងដែលទើបបើកថ្មីនេះមានផ្ទៃក្រទ្បាប្រហែល ៧០ ម៉ែត្រការេ ដែលមានផ្ដល់ជូននូវប្រភេទសាច់ស្ទេកមកពីអូស្រ្តាលី ១០០% ជាមួយគ្រឿងផ្សំ និងប្រភេទសាច់ជាច្រើនមុខផ្សេងទៀតសម្រាប់ជ្រើសរើស​ដូចជា៖  ស្ទេកសាច់គោម្រេចខ្មៅ ស្ទេកសាច់គោរសជាតិបែបអាស៊ី ស្ទេកសាច់គោរសជាតិអយស្ទឺ ស្ទេកសាច់មាន់រសជាតិគ្រីម​ និងមានមីនុយជាច្រើនទៀត។ អ្វីដែលពិសេសសម្រាប់ហាង Hot Plate & Steak​ គឺរសជាតិសាកសមសម្រាប់ទាំងអតិថិជនអាស៊ី និងអឺរ៉ុប។ ហើយចំនុចដែលគួរឲ្យកត់សម្គាល់ដែរនោះគឺប្រភេទគ្រឿងផ្សំរសជាតិបែបអាស៊ី និងរសជាតិអយស្ទឺមានភាពពេញនិយមខ្លាំងសម្រាប់អតិថិជនអាស៊ី ខណៈដែលអតិថិជនអឺរ៉ុបមានការគាំទ្រខ្លាំងទៅលើគ្រឿងផ្សំរសជាតិម្រេចខ្មៅ និងរសជាតិគ្រីម។

ហាង Hot Plate & Steak ប្ដេជ្ញាផ្ដល់ជូននូវបទពិសោធន៍ដ៏អស្ចារ្យមិនធ្លាប់មានជូនអតិថិជនគ្រប់រូបជាមួយសេវាកម្មរហ័សទាន់ចិត្តរយៈពេលតិចជាង៣នាទីប៉ុណ្ណោះក្នុងការរៀបចំ ដោយផ្ដល់ជូនអាហារ និងគ្រឿងផ្សំដែលមានគុណភាពខ្ពស់ និងឱជារស។

 “វាពិតជាមានកិត្តិយសខ្លាំងណាស់សម្រាប់ខ្ញុំ ក្នុងនាមជាមេចុងភៅប្រចាំហាង Hot Plate & Steak ដែលជាកន្លែងអាចឲ្យខ្ញុំបញ្ចេញនូវទេពកោសល្យ ជំនាញ និងបង្កើតនូវមុខម្ហូបថ្មីៗ ជាពិសេសគឺមុខម្ហូបប្រភេទអឺរ៉ុប។ ក្នុងនាមជាមេចុងភៅ ខ្ញុំប្ដេជ្ញាបង្កើត និងធ្វើម្ហូបប្រកបដោយឱជារសឈ្ងុយឆ្ងាញ់សម្រាប់អតិថិជនគ្រប់រូប” នេះជាការលើកទ្បើងរបស់លោក ស្រេង ឈុនសេង មេចុងភៅមានបទពិសោធជាង២០ឆ្នាំប្រចាំហាង Hot Plate & Steak

ហាង Hot Plate & Steak ត្រៀមខ្លួនរួចរាល់ហើយក្នុងការស្វាគមន៍អតិថិជនគ្រប់រូបមកទទួលយកនូវបទពិសោធន៍ និងរសជាតិសាច់ស្ទេកមិនធ្លាប់មាន នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី ជាន់ផ្ទាល់ដី (អាហារដ្ឋានអ៊ីអន) ចាប់ពីថ្ងៃចន្ទ ដល់អាទិត្យ ម៉ោង៩ព្រឹក ដល់១០យប់។

ប្រសិនបើលោកអ្នកកំពុងស្វែងរកហាងស្ទេកដែលមានរសជាតិឈ្ងុយឆ្ងាញ់ ប្រកបដោយអនាម័យខ្ពស់ និងសេវាកម្មរហ័ស អញ្ចឹងលោកអ្នកអាចអញ្ជើញមកហាង Hot Plate & Steak បាន។