ប្រូម៉ូសិនពិសេសពីម៉ាស្ទ័រកាតនៅផ្សារទំនើបអុីអន

ចែករំលែក:

អតិថិជនអាចទទួលបានប័ណ្ណទឹកប្រាក់អុីអនចំនួន ៣ដុល្លារ សម្រាប់ការចំនាយចាប់ពី២០ដុល្លារក្នុងវិក័យបត្រតែមួយនៅផ្សារទំនើបអុីអនទាំង២សាខា គ្រប់ទីតាំងផ្សារទំនើបអុីអនម៉េកវែលយូ និងផ្សារអុីអនអនទ្បាញ ជាមួយម៉ាស្ទ័រកាត។
ការផ្ដល់ជូននេះធ្វើទ្បើងជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតអស់ពីស្តុក។

ខ និងលក្ខខណ្ឌផ្សេងៗ

  1. ការផ្តល់ពិសេសនេះផ្តល់ជូនសម្រាប់ ម៉ាស្ទ័រកាត គ្រប់ប្រភេទទាំងអស់។
  2. ទូទាត់ជាមួយ ម៉ាស្ទ័រកាត ចាប់ពី 20ដុល្លារ ក្នុងវិក្កយបត្រតែមួយ នឹងបានប័ណ្ណទឹកប្រាក់អុីអន មានតម្លៃ 3ដុល្លារ។
  3. វិក្កយបត្រមួយសន្លឹកអាចប្តូរបានប័ណ្ណទឹកប្រាក់អុីអនក់មួយសន្លឹកតែប៉ុណ្ណោះ។
  4. ប័ណ្ណទឹកប្រាក់ដែលផ្តល់ជូន គឹមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្តល់ជូននឹងបន្តរហូតដល់ប័ណ្ណសាច់ប្រាក់អស់ពីស្តុក។
  5. សម្រាប់ការបញ្ជាទិញតាមរយៈអនឡាញ​​ ប័ណ្ណទឹកប្រាក់ និងទំនិញនឹងត្រូវបញ្ចូនទៅម្ចាស់ប័ណ្ណក្នុងពេលជាមួយគ្នា។
  6. ក្រុមហ៊ុន ម៉ាស្ទ័រកាត និង អុីអន សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។

លក្ខខណ្ឌផ្សេងៗសម្រាប់ការប្រើប្រាស់ប័ណ្ណសាច់ប្រាក់

  1. ប័ណ្ណទឹកប្រាក់នេះអាចប្រើប្រាស់បានសម្រាប់ការទូទាត់លើកក្រោយជាមួយ ម៉ាស្ទ័រកាត នៅផ្សារទំនើប អុីអន ភ្នំពេញ ផ្សារទំនើប អុីអន សែនសុខ និងសាខាទាំងអស់របស់ផ្សារទំនើបអុីអនម៉េកវែលយូ ។
  2. ​​​​​​​​​​​​​​​​​​​​ប័ណ្ណទឹកប្រាក់មិនអាចប្តូរយកជាសាច់ប្រាក់បានទេ។
  3. ក្រុមហ៊ុន អុីអន នឹងមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតប័ណ្ណសាច់ប្រាក់ និងមិនចេញសន្លឹកប័ណ្ណជូនឡើយ។

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Cambodia