ផ្សារទំនើបអុីអនមានជ័យ ដែលជាផ្សារទំនើបលក់ទំនិញធំជាងគេនៅកម្ពុជា នឹងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ផ្សារទំនើបអុីអនមានជ័យ ស្ថិតនៅប៉ែកខាងត្បូងក្រុងភ្នំពេញ តាមបណ្ដោយផ្លូវសម្ដេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ចំងាយតែ៨គ.ម ប៉ុណ្ណោះពីទីប្រជុំជនដែលតភ្ជាប់ភាគខាងត្បូងនៃទីក្រុងតាខ្មៅ និងទីក្រុងអ៊ីង។ ទីតាំងនេះត្រូវបានអភិវឌ្ឍឲ្យក្លាយជាទីក្រុងរណបមួយនៃរាជធានីភ្នំពេញ ដែលតភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្ទះសម្បែង អគារខុនដូរ និងគម្រោងសាលាអន្តរជាតិជាច្រើន។
ផ្សារទំនើបអុីអនមានជ័យ ជាផ្សារទំនើបលក់ទំនិញទូទៅធំជាងគេនៅកម្ពុជា ដែលមានផ្ទៃក្រទ្បាច្រើនជាង ១៦០០០ ម៉ែត្រការេ នេះមិនទាន់រាប់បញ្ចូលទំហំរបស់ផ្សារទំនើបទាំងមូលទេ។ ផ្សារទំនើបអុីអនមានជ័យត្រូវបានកសាង និងរចនាទ្បើងមានលក្ខណៈឌីជីថល ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបនៃផ្ទាំងបញ្ចាំងរូបភាពដែលមានលក្ខណៈ 2D និង 3D ដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការទទួលយកព័ត៌មាននានា និងប្រូម៉ូសិនផ្សេងៗ។
ផ្សារទំនើបអុីអនមានជ័យ មានផ្ដល់នូវទំនិញជាច្រើនមុខ រួមមាន៖ ទំនិញចាំបាច់ប្រចាំថ្ងៃ (អាហារ គ្រឿងទេស បន្លែ ផ្លែឈើ ជាដើម) សម្លៀកបំពាក់បុរស នារី កុមារ កាបូប ស្បែកជើង គ្រឿងអេទ្បិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសម្អាង ថ្នាំពេទ្យ និងទំនិញជាច្រើនមុខទៀត។ សម្រាប់ប្រភេទអាហារ គ្រឿងទេស បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ និងទំនិញជប៉ុនជាច្រើនប្រភេទ អតិថិជនអាចរកជាវបាននៅជាន់ផ្ទាល់ដី ហើយនៅជាន់ទី១ មានប្រភេទទំនិញជាច្រើនទាក់ទងនឹងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈក្មេងលេងជាច្រើនមុខ និងទំនិញជាច្រើនប្រភេទទៀត។
អ្វីដែលកាន់តែពិសេសសម្រាប់ការបើកដំណើរការនេះផងដែរ អតិថិជនមិនត្រឹមតែទទួលបានអារម្មណ៍រំភើប ភ្ញាក់ផ្អើលនូវទំហំដ៏ធំ និងការរចនាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែអតិថិជនគ្រប់រូបក៏នឹងទទួលបាននូវការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ រួមទាំងរីករាយជាមួយកម្មវិធីពិសេសៗជាច្រើនទៀតដូចជា៖ ការភ្លក់អាហារ ការបង្ហាញការកាត់ត្រីធូណា និងការផ្ដល់ជូនពីដៃគូសហការរបស់យើងដូចខាងក្រោម៖
- ការផ្ដល់ជូនរង្វាន់ពិសេស និងភ្ញាក់ផ្អើលសម្រាប់អតិថិជន៣០នាក់ដំបូង
- លក្ខខណ្ឌ៖
- សម្រាប់ការបញ្ជាទិញទំនិញគ្រប់ប្រភេទនៅផ្សារទំនើបអុីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ) ចាប់ពី៣៣ដុល្លារក្នុង១វិក្កយបត្រ អតិថិជននឹងទទួលបាន៖
- អតិថិជនទី១ ទទួលបានប័ណ្ណទឹកប្រាក់អ៊ីអនចំនួន ៣០០ដុល្លារអតិថិជនទី២ ទទួលបានប័ណ្ណទឹកប្រាក់អុីអនចំនួន ២០០ដុល្លារអតិថិជនទី៣ ទទួលបានប័ណ្ណទឹកប្រាក់អ៊ីអនចំនួន ១០០ដុល្លារអតិថិជនទី៤ ដល់ទី៣០ ទទួលបានប័ណ្ណទឹកប្រាក់អុីអនចំនួន ១០ដុល្លារ
- ផ្សារទំនើបអុីអនរក្សារសិទ្ធិក្នុងការកែប្រែ ឬលុបចោលលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។
- សម្រាប់ការបញ្ជាទិញទំនិញគ្រប់ប្រភេទនៅផ្សារទំនើបអុីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ) ចាប់ពី៣៣ដុល្លារក្នុង១វិក្កយបត្រ អតិថិជននឹងទទួលបាន៖
- លក្ខខណ្ឌ៖
- ឱកាសចូលរួមកម្មវិធីចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ជាច្រើន
- លក្ខខណ្ឌ៖
- ប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី១៥ ធ្នូ ២០២២ ដល់ ថ្ងៃទី០១ មករា ២០២៣ នៅផ្សារទំនើបអ៊ីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ) តែប៉ុណ្ណោះ
- អតិថិជននឹងទទួលបានសន្លឹកឆ្នោត១សន្លឹក រាល់ការទិញទំនិញចាប់ពី១០ដុល្លារក្នុង១វិក្កយបត្រ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន
- វិក្កយបត្រក្នុងថ្ងៃតែមួយ អាចបូកបញ្ចូលគ្នាបាន ដើម្បីប្ដូរយកសន្លឹកឆ្នោត
- អតិថិជនអាចប្ដូរយកសន្លឹកឆ្នោតដោយមិនកំណត់ អាស្រ័យលើចំនួនទឹកប្រាក់ដែលបានចំណាយជាក់ស្ដែង
- អតិថិជនម្នាក់អាចមានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
- អ្នកឈ្នះនឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនមានជ័យ ឬតាមការផ្សាយផ្ទាល់លើហ្វេសប៊ុកផ្លូវការ “AEON Retail Cambodia” ចាប់ពីម៉ោង២រសៀល
- ផ្សារទំនើបអ៊ីអនរក្សារសិទ្ធិក្នុងការកែប្រែ ឬលុបចោលលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌ៖
- ទទួលបានប័ណ្ណទឹកប្រាក់៥ដុល្លារ សម្រាប់ការចំណាយចាប់ពី ២០ដុល្លារ ក្នុងវិក្កយបត្រតែមួយនៅផ្សារទំនើប AEON និង AEON Online ជាមួយ Mastercard
- លក្ខខណ្ឌ
- សុពលភាព៖ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ រហូតអស់ពីស្តុក
- ទីតាំងចូលរួម៖ ផ្សារទំនើបអ៊ីអន ភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី ផ្សារទំនើបអ៊ីអន មានជ័យ និងផ្សារអ៊ីអន អនទ្បាញ
- ទូទាត់ជាមួយ Mastercard ចាប់ពី ២០ដុល្លារ ក្នុងវិក្កយបត្រតែមួយ នឹងបានប័ណ្ណទឹកប្រាក់មានតម្លៃ ៥ដុល្លារ។
- តម្រូវទូទាត់តាមរយៈបណ្តាញទូទាត់របស់ធនាគារកម្ពុ។
- វិក្កយបត្រមួយសន្លឹកអាចប្តូរបានប័ណ្ណទឹកប្រាក់ ៥ដុល្លារតែប៉ុណ្ណោះ។
- ប័ណ្ណទឹកប្រាក់ដែលផ្តល់ជូន គឺមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្តល់ជូននឹងបន្តរហូតដល់ប័ណ្ណទឹកប្រាក់អស់ពីស្តុក។
- សម្រាប់ការបញ្ជាទិញតាមរយៈអនឡាញ ប័ណ្ណទឹកប្រាក់ និងទំនិញនឹងត្រូវបញ្ចូនទៅម្ចាស់ប័ណ្ណក្នុងពេលជាមួយគ្នា។
- ក្រុមហ៊ុន Mastercard និង AEON សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
- លក្ខខណ្ឌ
- ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car រាល់ការធ្វើដំណើរទៅ/មក ផ្សារទំនើបអ៊ីអនមានជ័យ
- លក្ខខណ្ឌ
- សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ផ្សារទំនើបអ៊ីអនមានជ័យ ដោយប្រើប្រាស់ប្រូម៉ូកូដ “AEON3”
- ប្រើប្រាស់បានសម្រាប់ប្រភេទទ្បាន Economy & Classic
- រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២
- លក្ខខណ្ឌ
អ្វីដែលកាន់តែពិសេស និងរំភើបនោះគឺ យើងក៏នឹងដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីទូរស័ព្ទដៃ របស់ផ្សារអ៊ីអនអនទ្បាញ (AEON Online App) និងសេវាកម្មផ្សេងៗទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះផងដែរ ដើម្បីឲ្យអតិថិជនទទួលបាននូវបទពិសោធន៍ថ្មីក្នុងការជាវទំនិញតាមរយៈផ្សារអុីអនអនទ្បាញរបស់យើង។ អតិថិជនអាចធ្វើការទាញយកកម្មវិធីទូរស័ព្ទដៃអុីអន អនទ្បាញ (AEON Online App) តាមរយៈ Appstore និង Playstore ហើយអាចរីករាយក្នុងការជាវទំនិញជាច្រើនមុខតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ។ ម៉្យាងទៀត អតិថិជនក៏អាចជ្រើសរើសវិធីនានាក្នុងការទទួលយកទំនិញដែលខ្លួនបានធ្វើការបញ្ជាទិញនៅលើកម្មវិធីទូរស័ព្ទដៃ អុីអន អនទ្បាញ (AEON Online App) ដោយជ្រើសរើសសេវាកម្ម ផ្សេងៗឬដឹកជញ្ជូនដល់ផ្ទះអតិថិជនដោយផ្ទាល់តែម្ដង។ គួរកត់សម្គាល់ផងដែរថា ការបើកដំណើរផ្សារទំនើបអុីអនមានជ័យ និងការដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ (AEON Online App) នេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍរបៀបនៃការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពស៊ីវីល័យ និងទំនើប។ ផ្សារទំនើបថ្មីនេះនឹងក្លាយជាផ្សារទំនើបលក់ទំនិញធំជាងគេមួយនៅកម្ពុជាដែលមានទំនិញរាប់ម៉ឺនមុខ និងនាំយកនូវបទពិសោធទិញទំនិញថ្មីៗ និងស៊ីវីល័យសម្រាប់ប្រជាជនកម្ពុជាផងដែរ នេះជាការលើកទ្បើងរបស់លោក រស់ ទូច ប្រធានហាងលក់ទំនិញទូទៅ ផ្សារទំនើបអុីអនមានជ័យ។ លោកក៏បានបន្ថែមទៀតថា៖ “យើងត្រៀមខ្លួនរួចរាល់ហើយ និងទន្លឹងរង់ចាំស្វាគមន៍អតិថិជនទាំងអស់មកទស្សនា និងជាវទំនិញក្នុងហាងយើងខ្ញុំ។ យើងប្ដេជ្ញាផ្ដល់នូវសេវាកម្មដ៏ល្អ ផលិតផលមានគុណភាពខ្ពស់ និងបទពិសោធថ្មីក្នុងការជាវទំនិញ សម្រាប់អតិថិជនរបស់យើង”។
ចូលរួមអបអរសាទរការបើកដំណើរការសាកល្បងផ្សារទំនើបអុីអនមានជ័យ ការដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ អ៊ីអន អនទ្បាញ (AEON Online App) និងសេវាកម្មថ្មីៗរបស់់យើង នឹងទទួលបាននូវបទពិសោធន៍ក្នុងការជាវទំនិញដ៏អស្ចារ្យមិនធ្លាប់មាន។
ព័ត៌មានលម្អិត៖
ម៉ោងអាជីវកម្ម៖ ច័ន្ទ ដល់ អាទិត្យ (ម៉ោង ៩ព្រឹក ដល់ ១០យប់)
អាសយដ្ឋាន៖ មហាវិថីសម្ដេចហ៊ុនសែន ភូមិព្រែកតាលុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជាធានីភ្នំពេញ
លេខទូរស័ព្ទ៖
អាសយដ្ឋានអ៊ីម៉ែល៖ aeon_marketing@aeon.wp.coolbeans.studio.kh
ស្វែងរកព័ត៌មានបន្ថែមតាមរយៈ ៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Retail Cambodia