ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុនចំនួន៤ នៃអ៉ីអនគ្រុបជប៉ុន ដែលកំពុងប្រតិបត្ដិការនៅប្រទេសកម្ពុជា រួមមាន ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារឯកទេស អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកា សរុបចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។
ក្រុមហ៊ុនអ៉ីអនគ្រុបជប៉ុន បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៣៥០ លានយ៉េនដល់រដ្ឋាភិបាលនៃប្រទេសមួយចំនួនជាសមាជិកអាស៊ានរួមមានប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។
ថ្វីត្បិតតែប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋរបស់ខ្លួនបានច្រើនបើប្រៀបធៀបទៅនឹងប្រទេសដែលជាសមាជិកអាស៊ានដទៃទៀតក៏ដោយ ក៏ប៉ុន្តែការរីករាលដាលនៅតែកំពុងបន្តនៅឡើយ។ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីប្រើប្រាស់ ក្នុងការជំរុញ ពន្លឿន យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងការឆ្លងរីករាលដាល និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។
ការបរិច្ចាគដល់រាជរដ្ឋាភិបាលកម្ពុជានេះ រួមមានការចូលរួមវិភាគទានពីក្រុមហ៊ុន អ៉ីអនគ្រុបជប៉ុន ដែលមានដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។
ឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដោយតែងតែ ស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។
ព័ត៌មានបន្ថែម
ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូលជំនួយថវិកា
(គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)
ក្រុមហ៊ុន AEON Delight Co., Ltd. មានការិយាល័យសរុបចំនួន ១៤ ក្នុងនោះរួមមាន ១ នៅប្រទេសម៉ាឡេស៊ី ២ នៅប្រទេសវៀតណាម ១០ នៅប្រទេសឥណ្ឌូនេស៊ី និង ១ នៅប្រទេសកម្ពុជា។
GMS: ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)
SM: ផ្សារទំនើប (Supermarket)
DS: ផ្សារលក់បញ្ចុះតម្លៃ (Discount Store)