ផ្សារទំនើប AEON បានរៀបចំពិព័រណ៍ផលិតផលជប៉ុន ចាប់ពីថ្ងៃទី០២ ដល់ ២១ វិច្ឆិកា ឆ្នាំ២០២១ នៅផ្សារទំនើប AEON ភ្នំពេញ និង AEON សែនសុខ ស៊ីធី ជាន់ផ្ទាល់ដីក្នុងគោលបំណងណែនាំផលិតផលដ៏ច្រើនសម្បូរបែប និងមានគុណភាពខ្ពស់ ពីប្រទេសជប៉ុន ដល់ប្រជាជនកម្ពុជាឲ្យបានស្គាល់កាន់តែទូលំទូលាយ។
ក្នុងឱកាសពិព័រណ៍នេះ អតិថិជនអាចរីករាយជាមួយការជាវទំនិញជប៉ុនដ៏សម្បូរបែប គុណភាពជប៉ុន ដូចជា៖ ត្រី សាច់ បន្លែ ផ្លែឈើស្រស់ៗ ភេសជ្ជៈ នំ និងអាហារជប៉ុនជាច្រើនមុខ ជាមួយការបញ្ចុះតម្លៃ និងការផ្ដល់ជូនពិសេសៗ ផងដែរ។
ពិសេសជាងនេះទៀត អតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញទាំងអស់ក្នុងការតាំងពិព័រណ៍នេះតាមរយៈ វេបសាយ អ៉ីអន អនទ្បាញផងដែរ ដោយគ្រាន់តែចូលទៅកាន់ www.aeononlineshopping.com
ចង់បានផលិតផលជប៉ុនដែលមានគុណភាពខ្ពស់ ជាមួយការបញ្ចុះតម្លៃពិសេស កុំភ្លេចចូលរួមពិព័រណ៍ផលិតផលជប៉ុននៅផ្សារទំនើប AEONទាំងពីរសាខា ទាំងអស់គ្នាណា!