ផ្សារទំនើបអ៉ីអនចូលរួមចំណែកជួយកសិករ ក៍ដូចជាជម្រុញអោយផលិតផលខ្មែរទទួលបានការគាំទ្រ ទាំងក្នុងស្រុក និងអន្តរជាតិតាមរយះពិពណ៍លក់ បន្លែ ផ្លែឈើ និងផលិតផលក្នុងស្រុកនៅក្នុងផ្សារទាំងពីរសាខារបស់ខ្លួន

ចែករំលែក:

ទោះស្ថិតក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) នៅតែបន្តចូលរួមយ៉ាងសកម្មក្នុងការគាំទ្រផលិតផលក្នុងស្រុកតាមរយៈការផ្សព្វផ្សាយ និងពង្រីកទីផ្សារបន្ថែមសម្រាប់ផលិតផលខ្មែរ។ ជាក់ស្ដែង ផ្សារទំនើបអ៉ីអន (ផ្សារលក់ទំនិញទូទៅ) ដោយមានការសហការ និងគាំទ្រពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហគ្រិនខ្មែរ បានរៀបចំពិព័រណ៌ផលិតផលខ្មែរ ដែលប្រព្រឹត្តិធ្វើទ្បើងចាប់ពីថ្ងៃទី ១០ ដល់ ៣០ ឧសភា ឆ្នាំ២០២១ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា។

ពិព័រណ៌ផលិតផលខ្មែរនេះមានគោលបំណងផ្សព្វផ្សាយ លើកស្ទួយ និងពង្រីកទីផ្សារផលិតផលខ្មែរគ្រប់ប្រភេទឲ្យកាន់តែធំទូលាយ ដែលអាចធ្វើការប្រកួតប្រជែងទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាផ្នែកមួយចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ។ តាមរយៈពិព័រណ៌នេះដែរ ផ្សារទំនើបអ៉ីអនបាននាំយកផលិតផលក្នុងស្រុកដែលដាំដុះដោយកសិករមកពីខេត្តកំពត ព្រះវិហារ កំពង់ចាម និងខេត្តផ្សេងៗទៀត រួមជាមួយផលិតផលខ្មែរជាច្រើនទៀតមកបង្ហាញដោយមានការផ្ដល់ជូនពិសេសជាច្រើន។

ជាមួយការរៀបចំពិព័រណ៌នេះដែរ ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) ក៏បានគិតគូរយ៉ាងម៉ត់ចត់ពីសុវត្ថិភាព អតិថិជន និងបុគ្គលិកដោយចូលរួមអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការណ៍សុខាភិបាល ដោយតម្រូវឲ្យអតិថិជន និងបុគ្គលិកគ្រប់រូបត្រូវតែពាក់ម៉ាស់ វាស់កម្ដៅ លាងដៃនឹងអាល់កុល និងស្កេន QR កូដ (ដើម្បីប្រាកដថាពួកគេមកពីតំបន់មានសុវត្ថិភាព) មុនអនុញ្ញាតឲ្យចូលផ្សារ។ ដោយឡែក បុគ្គលិកទាំងអស់របស់ផ្សារទំនើបអ៉ីអន ត្រូវបានត្រួតពិនិត្យសុខភាពយ៉ាងម៉ត់ចត់ ជារៀងរាល់ថ្ងៃមុន​ អនុញ្ញាតិ អោយចូលធ្វើការ។

ម៉្យាងទៀតគ្រប់កន្លែងគិតលុយ រទះរុញទិញទំនិញ និងកន្លែងផ្សេងៗទៀតត្រូវបានជូតសម្អាតជាប្រចាំជាមួយអាល់កុល រួមទាំងការរក្សារគម្លាតកំទ្បុងពេលទិញទំនិញ និងពេលគិតលុយ ដើម្បីធានាសុវត្ថិភាពជូនដល់អតិថិជន និងបុគ្គលិកផងដែរ។

លើលពីនេះទៅទៀត ក៏មានការបាញ់ថ្នាំដើម្បីសម្លាប់មេរោគនៅគ្រប់ទីតាំងសំខាន់ៗរបស់ផ្សារទំនើបទាំងអស់ផងដែរ ដើម្បីផ្ដល់ជូនអតិថិជននូវបរិយាកាសទិញទំនិញប្រកបដោយសុវត្ថិភាព។ បន្ថែមពីនេះ អតិថិជនក៏អាចធ្វើការបញ្ជាទិញទំនិញជាច្រើនទៀតតាមរយៈអ៉ីអន អនទ្បាញ​ ដោយចូលទៅកាន់៖ www.aeononlineshopping.com

រួមគ្នាលើកកម្ពស់ និងជំរុញផលិតផលខ្មែរយើងឲ្យទទួលបានការគាំទ្រ ទាំងក្នុងស្រុក និងអន្តរជាតិ ក៏ដូចជាចូលរួមអនុវត្តវិធានសុខាភិបាល និងការណែនាំរបស់រដ្ឋាភិបាល ទាំងអស់គ្នាដើម្បីយកឈ្នះជំងឺដ៏កាចសាហាវនេះក្នុងពេលដ៏ខ្លីខាងមុខ!

ពួកយើងឆ្លងកាត់ពេលវេលាដ៏លំបាកនេះជាមួយគ្នា!