ការបរិច្ចាគជំនួយថវិកា គាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់រាជរដ្ឋាភិបាលកម្ពុជា

ចែករំលែក:

ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ និងធានា “សុវត្ថិភាពនិងសន្តិសុខ” ជូនប្រជាជនគ្រប់រូប នៅក្នុងសហគមន៍ នៃប្រទេសកម្ពុជា ក្រុមហ៊ុន​ចំនួន៤ នៃអ៉ីអនគ្រុបជប៉ុន ដែល​កំពុង​ប្រតិបត្ដិការនៅប្រទេសកម្ពុជា រួម​មាន​ ក្រុមហ៊ុនអ៉ីអន (ខេមបូឌា) ខូអិលធីឌី ក្រុមហ៊ុនអ៉ីអនម៉ល (ខេមបូឌា) ខូអិលធីឌី ធនាគារឯកទេស  អ៉ីអន (ខេមបូឌា) ភីអិលស៊ី និង ក្រុមហ៊ុនអ៉ីអន ឌីឡៃថ៍ (វៀតណាម) ខមភេនី លីមីធីត បានផ្តល់ជំនួយជាថវិកា សរុបចំនួន 50 លានយ៉េន (ប្រមាណ 454.545 ដុល្លាសហរដ្ឋអាមេរិក) ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ។

ក្រុមហ៊ុន​អ៉ីអនគ្រុបជប៉ុន បានប្រកាសបរិច្ចាគថវិកាសរុបចំនួន ៣៥០ លាន​យ៉េនដល់រដ្ឋាភិបាលនៃប្រទេសមួយចំនួនជាសមាជិកអាស៊ានរួមមានប្រទេសម៉ាឡេស៊ី ប្រទេសវៀតណាម ប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ និងប្រទេសកម្ពុជា ដើម្បីជំរុញយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងគោលបំណង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នេះផងដែរ។

ថ្វីត្បិតតែប្រទេសកម្ពុជាចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូន​ប្រជាពលរដ្ឋរបស់​ខ្លួន​បានច្រើនបើប្រៀប​ធៀបទៅនឹង​ប្រទេសដែល​ជាសមាជិកអាស៊ានដទៃទៀតក៏ដោយ ក៏ប៉ុន្តែការរីករាលដាលនៅតែកំពុងបន្តនៅឡើយ។ គោលបំណងនៃការបរិច្ចាគនេះ គឺដើម្បីប្រើប្រាស់  ក្នុងការជំរុញ ពន្លឿន យុទ្ធនាការចាក់វ៉ាក់សាំង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុង​ការគ្រប់គ្រងការឆ្លងរីករាលដាល និងស្តារសេដ្ឋកិច្ចរបស់ប្រទេសឡើងវិញ។

ការបរិច្ចាគដល់រាជរដ្ឋាភិបាលកម្ពុជានេះ រួមមានការចូលរួមវិភាគទានពីក្រុមហ៊ុន អ៉ីអនគ្រុបជប៉ុន ដែលមានដូចជា AEON Co., Ltd., AEON MALL Co., Ltd., AEON Financial Services Co., Ltd., AEON Delight Co., Ltd., និងមកពី AEON 1% Club Foundation ។

ឈរលើគោលការណ៍មូលដ្ឋាន “ស្វែងរកសន្តិភាព គោរពមនុស្សជាតិ និងចូលរួមចំណែកដល់សហគមន៍មូលដ្ឋាន ដោយតែងតែ ស្ថិតនៅជាមួយទស្សនៈស្នូល អតិថិជនជាចម្បង” ក្រុមហ៊ុន អ៉ីអនគ្រុប នឹងបន្តខិតខំប្រឹងប្រែងរួមគ្នា ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីស្តារ សន្តិសុខនិងសន្តិភាព ឡើងវិញនៅក្នុងការរស់នៅប្រចាំថ្ងៃរបស់សហគមន៍មូលដ្ឋាន។

ព័ត៌មានបន្ថែម 
ចំនួនហាង និងគ្រឹះស្ថានអាជីវកម្ម ក្នុងប្រទេសនីមួយៗ ដែលទទូលជំនួយថវិកា
(គិតត្រឹម ចុងខែកុម្ភៈ ឆ្នាំ២០២១)

ក្រុមហ៊ុន AEON Delight Co., Ltd. មានការិយាល័យសរុបចំនួន ១៤ ក្នុងនោះរួមមាន ១ នៅប្រទេសម៉ាឡេស៊ី ២ នៅប្រទេសវៀតណាម ១០ នៅប្រទេសឥណ្ឌូនេស៊ី និង ១ នៅប្រទេសកម្ពុជា។

GMS: ហាងលក់ទំនិញរាយទូទៅ (General Merchandise Store)

SM: ផ្សារទំនើប (Supermarket)

DS: ផ្សារលក់បញ្ចុះតម្លៃ (Discount Store)