ផ្សារទំនើបអុីអនមានជ័យ ដែលជាផ្សារទំនើបលក់ទំនិញធំជាងគេនៅកម្ពុជា​ បើកដំណើរការនៅខែធ្នូ ឆ្នាំ២០២២ នេះហើយ!

ចែករំលែក:

ផ្សារទំនើបអុីអនមានជ័យ ដែលជាផ្សារទំនើបលក់ទំនិញធំជាងគេនៅកម្ពុជា នឹងបើកដំណើរការអាជីវកម្មរបស់ខ្លួននៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។
ផ្សារទំនើបអុីអនមានជ័យ ស្ថិតនៅប៉ែកខាងត្បូងក្រុងភ្នំពេញ តាមបណ្ដោយផ្លូវសម្ដេចហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) ចំងាយតែ៨គ.ម ប៉ុណ្ណោះពីទីប្រជុំជនដែលតភ្ជាប់ភាគខាងត្បូងនៃទីក្រុងតាខ្មៅ និងទីក្រុងអ៊ីង។ ទីតាំងនេះត្រូវបានអភិវឌ្ឍឲ្យក្លាយជាទីក្រុងរណបមួយនៃរាជធានីភ្នំពេញ ដែលតភ្ជាប់ទៅនឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ផ្ទះសម្បែង អគារខុនដូរ និងគម្រោងសាលាអន្តរជាតិជាច្រើន។

ផ្សារទំនើបអុីអនមានជ័យ ជាផ្សារទំនើបលក់ទំនិញទូទៅធំជាងគេនៅកម្ពុជា ដែលមានផ្ទៃក្រទ្បាច្រើនជាង ១៦០០០ ម៉ែត្រការេ នេះមិនទាន់រាប់បញ្ចូលទំហំរបស់ផ្សារទំនើបទាំងមូលទេ។ ផ្សារទំនើបអុីអនមានជ័យត្រូវបានកសាង និងរចនាទ្បើងមានលក្ខណៈឌីជីថល ដោយមានបំពាក់នូវបច្ចេកវិទ្យាថ្មីទំនើបនៃផ្ទាំងបញ្ចាំងរូបភាពដែលមានលក្ខណៈ 2D និង 3D ដើម្បីឲ្យអតិថិជនងាយស្រួលក្នុងការទទួលយកព័ត៌មាននានា និងប្រូម៉ូសិនផ្សេងៗ។

ផ្សារទំនើបអុីអនមានជ័យ មានផ្ដល់នូវទំនិញជាច្រើនមុខ រួមមាន៖ ទំនិញចាំបាច់ប្រចាំថ្ងៃ (អាហារ​ គ្រឿងទេស បន្លែ ផ្លែឈើ ជាដើម) សម្លៀកបំពាក់បុរស នារី កុមារ កាបូប ស្បែកជើង គ្រឿងអេទ្បិចត្រូនិក សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងសម្អាង ថ្នាំពេទ្យ និងទំនិញជាច្រើនមុខទៀត។ សម្រាប់ប្រភេទអាហារ គ្រឿងទេស បន្លែ ផ្លែឈើ ត្រី សាច់ស្រស់ និងទំនិញជប៉ុនជាច្រើនប្រភេទ អតិថិជនអាចរកជាវបាននៅជាន់ផ្ទាល់ដី ហើយនៅជាន់ទី១ មានប្រភេទទំនិញជាច្រើនទាក់ទងនឹងគ្រឿងអេទ្បិចត្រូនិកគ្រប់ប្រភេទ សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈក្មេងលេងជាច្រើនមុខ និងទំនិញជាច្រើនប្រភេទទៀត។

អ្វីដែលកាន់តែពិសេសសម្រាប់ការបើកដំណើរការនេះផងដែរ អតិថិជនមិនត្រឹមតែទទួលបានអារម្មណ៍រំភើប ភ្ញាក់ផ្អើលនូវទំហំដ៏ធំ និងការរចនាដ៏ស្រស់ស្អាតប៉ុណ្ណោះទេ តែអតិថិជនគ្រប់រូបក៏នឹងទទួលបាននូវការបញ្ចុះតម្លៃលើទំនិញជាច្រើនមុខ រួមទាំងរីករាយជាមួយកម្មវិធីពិសេសៗជាច្រើនទៀតដូចជា៖ ការភ្លក់អាហារ ការបង្ហាញការកាត់ត្រីធូណា និងការផ្ដល់ជូនពីដៃគូសហការរបស់យើងដូចខាងក្រោម៖

  • ការផ្ដល់ជូនរង្វាន់ពិសេស និងភ្ញាក់ផ្អើលសម្រាប់អតិថិជន៣០នាក់ដំបូង
    • លក្ខខណ្ឌ៖
      • សម្រាប់ការបញ្ជាទិញទំនិញគ្រប់ប្រភេទនៅផ្សារទំនើបអុីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ) ចាប់ពី៣៣ដុល្លារក្នុង១វិក្កយបត្រ អតិថិជននឹងទទួលបាន៖
        • អតិថិជនទី១ ទទួលបានប័ណ្ណទឹកប្រាក់អ៊ីអនចំនួន ៣០០ដុល្លារអតិថិជនទី២ ទទួលបានប័ណ្ណទឹកប្រាក់អុីអនចំនួន ២០០ដុល្លារអតិថិជនទី៣ ទទួលបានប័ណ្ណទឹកប្រាក់អ៊ីអនចំនួន ១០០ដុល្លារអតិថិជនទី៤ ដល់ទី៣០ ទទួលបានប័ណ្ណទឹកប្រាក់អុីអនចំនួន ១០ដុល្លារ
        ការផ្ដល់់ជូននេះធ្វើទ្បើងតែនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅផ្សារទំនើបអុីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ)​ តែប៉ុណ្ណោះការផ្ដល់ជូននេះធ្វើទ្បើងតាមលក្ខខណ្ឌ មកមុន ទទួលបានមុន
      • ផ្សារទំនើបអុីអនរក្សារសិទ្ធិក្នុងការកែប្រែ ឬលុបចោលលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ឱកាសចូលរួមកម្មវិធីចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ជាច្រើន
    • លក្ខខណ្ឌ៖
      • ប្រូម៉ូសិននេះចាប់ផ្ដើមពីថ្ងៃទី១៥ ធ្នូ ២០២២ ដល់ ថ្ងៃទី០១ មករា ២០២៣​ នៅផ្សារទំនើបអ៊ីអនមានជ័យ (ផ្សារទំនើបលក់ទំនិញទូទៅ) តែប៉ុណ្ណោះ
      • អតិថិជននឹងទទួលបានសន្លឹកឆ្នោត១សន្លឹក រាល់ការទិញទំនិញចាប់ពី១០ដុល្លារក្នុង១វិក្កយបត្រ ដើម្បីមានឱកាសឈ្នះរង្វាន់ជាច្រើន
      • វិក្កយបត្រក្នុងថ្ងៃតែមួយ អាចបូកបញ្ចូលគ្នាបាន ដើម្បីប្ដូរយកសន្លឹកឆ្នោត
      • អតិថិជនអាចប្ដូរយកសន្លឹកឆ្នោតដោយមិនកំណត់ អាស្រ័យលើចំនួនទឹកប្រាក់ដែលបានចំណាយជាក់ស្ដែង
      • អតិថិជនម្នាក់អាចមានឱកាសឈ្នះរង្វាន់តែមួយប៉ុណ្ណោះ
      • អ្នកឈ្នះនឹងត្រូវជ្រើសរើស និងប្រកាសនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ នៅផ្សារទំនើបអ៊ីអនមានជ័យ ឬតាមការផ្សាយផ្ទាល់លើហ្វេសប៊ុកផ្លូវការ “AEON Retail Cambodia” ចាប់ពីម៉ោង២រសៀល
      • ផ្សារទំនើបអ៊ីអនរក្សារសិទ្ធិក្នុងការកែប្រែ ឬលុបចោលលក្ខខណ្ឌនានា ដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ទទួលបានប័ណ្ណទឹកប្រាក់ដុល្លារ សម្រាប់ការចំណាយចាប់ពី ២០ដុល្លារ ក្នុងវិក្កយបត្រតែមួយនៅផ្សារទំនើប AEON និង AEON Online ជាមួយ Mastercard
    • លក្ខខណ្ឌ
      • សុពលភាព៖ រៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ រហូតអស់ពីស្តុក
      • ទីតាំងចូលរួម៖ ផ្សារទំនើបអ៊ីអន ភ្នំពេញ ផ្សារទំនើបអ៊ីអន សែនសុខ ស៊ីធី ផ្សារទំនើបអ៊ីអន មានជ័យ និងផ្សារអ៊ីអន អនទ្បាញ
      • ទូទាត់ជាមួយ Mastercard ចាប់ពី ២០ដុល្លារ ក្នុងវិក្កយបត្រតែមួយ នឹងបានប័ណ្ណទឹកប្រាក់មានតម្លៃ ៥ដុល្លារ។
      • តម្រូវទូទាត់តាមរយៈបណ្តាញទូទាត់របស់ធនាគារកម្ពុ។
      • វិក្កយបត្រមួយសន្លឹកអាចប្តូរបានប័ណ្ណទឹកប្រាក់ ៥ដុល្លារតែប៉ុណ្ណោះ។
      • ប័ណ្ណទឹកប្រាក់ដែលផ្តល់ជូន គឺមានចំនួនកំណត់ អ្នកមកមុនទទួលបានមុន ឬការផ្តល់ជូននឹងបន្តរហូតដល់ប័ណ្ណទឹកប្រាក់អស់ពីស្តុក។
      • សម្រាប់ការបញ្ជាទិញតាមរយៈអនឡាញ​​ ប័ណ្ណទឹកប្រាក់ និងទំនិញនឹងត្រូវបញ្ចូនទៅម្ចាស់ប័ណ្ណក្នុងពេលជាមួយគ្នា។
      • ក្រុមហ៊ុន Mastercard និង AEON សូមរក្សាសិទ្ធិក្នុងការផ្លាស់ប្តូរលក្ខខណ្ឌ ឬបញ្ចប់កម្មវិធីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car រាល់ការធ្វើដំណើរទៅ/មក ផ្សារទំនើបអ៊ីអនមានជ័យ
    • លក្ខខណ្ឌ
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ផ្សារទំនើបអ៊ីអនមានជ័យ ដោយប្រើប្រាស់ប្រូម៉ូកូដ “AEON3”
      • ប្រើប្រាស់បានសម្រាប់ប្រភេទទ្បាន Economy & Classic
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២

អ្វីដែលកាន់តែពិសេស និងរំភើបនោះគឺ យើងក៏នឹងដាក់ដំណើរការជាផ្លូវការនូវ កម្មវិធីទូរស័ព្ទដៃ របស់ផ្សារអ៊ីអនអនទ្បាញ (AEON Online App) និងសេវាកម្មផ្សេងៗទៀត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នេះផងដែរ ដើម្បីឲ្យអតិថិជនទទួលបាននូវបទពិសោធន៍ថ្មីក្នុងការជាវទំនិញតាមរយៈផ្សារអុីអនអនទ្បាញរបស់យើង។ អតិថិជនអាចធ្វើការទាញយកកម្មវិធីទូរស័ព្ទដៃអុីអន អនទ្បាញ (AEON Online App) តាមរយៈ Appstore និង Playstore ហើយអាចរីករាយក្នុងការជាវទំនិញជាច្រើនមុខតាមរយៈកម្មវិធីទូរស័ព្ទដៃនេះ។ ម៉្យាងទៀត អតិថិជនក៏អាចជ្រើសរើសវិធីនានាក្នុងការទទួលយកទំនិញដែលខ្លួនបានធ្វើការបញ្ជាទិញនៅលើកម្មវិធីទូរស័ព្ទដៃ អុីអន អនទ្បាញ (AEON Online App) ដោយជ្រើសរើសសេវាកម្ម ផ្សេងៗឬដឹកជញ្ជូនដល់ផ្ទះអតិថិជនដោយផ្ទាល់តែម្ដង។ គួរកត់សម្គាល់ផងដែរថា ការបើកដំណើរផ្សារទំនើបអុីអនមានជ័យ និងការដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ (AEON Online App) នេះនឹងដើរតួយ៉ាងសំខាន់ក្នុងការជំរុញ និងអភិវឌ្ឍរបៀបនៃការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពស៊ីវីល័យ និងទំនើប។ ផ្សារទំនើបថ្មីនេះនឹងក្លាយជាផ្សារទំនើបលក់ទំនិញធំជាងគេមួយនៅកម្ពុជាដែលមានទំនិញរាប់ម៉ឺនមុខ និងនាំយកនូវបទពិសោធទិញទំនិញថ្មីៗ និងស៊ីវីល័យសម្រាប់ប្រជាជនកម្ពុជាផងដែរ នេះជាការលើកទ្បើងរបស់លោក រស់ ទូច ប្រធានហាងលក់ទំនិញទូទៅ ផ្សារទំនើបអុីអនមានជ័យ។ លោកក៏បានបន្ថែមទៀតថា៖ “យើងត្រៀមខ្លួនរួចរាល់ហើយ និងទន្លឹងរង់ចាំស្វាគមន៍អតិថិជនទាំងអស់មកទស្សនា និងជាវទំនិញក្នុងហាងយើងខ្ញុំ។ យើងប្ដេជ្ញាផ្ដល់នូវសេវាកម្មដ៏ល្អ ផលិតផលមានគុណភាពខ្ពស់ និងបទពិសោធថ្មីក្នុងការជាវទំនិញ សម្រាប់អតិថិជនរបស់យើង”។ 

ចូលរួមអបអរសាទរការបើកដំណើរការសាកល្បងផ្សារទំនើបអុីអនមានជ័យ ការដាក់ដំណើរការកម្មវិធីទូរស័ព្ទដៃ អ៊ីអន អនទ្បាញ (AEON Online App) និងសេវាកម្មថ្មីៗរបស់់យើង នឹងទទួលបាននូវបទពិសោធន៍ក្នុងការជាវទំនិញដ៏អស្ចារ្យមិនធ្លាប់មាន។

ព័ត៌មានលម្អិត៖
ម៉ោងអាជីវកម្ម៖ ច័ន្ទ ដល់ អាទិត្យ (ម៉ោង ៩ព្រឹក ដល់ ១០យប់)

អាសយដ្ឋាន៖ មហាវិថីសម្ដេចហ៊ុនសែន ភូមិព្រែកតាលុង៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជាធានីភ្នំពេញ

លេខទូរស័ព្ទ៖
អាសយដ្ឋានអ៊ីម៉ែល៖ aeon_marketing@aeon.wp.coolbeans.studio.kh


ស្វែងរកព័ត៌មានបន្ថែមតាមរយៈ ៖
Website: www.aeoncambodia.com

Official Facebook Page: AEON Retail Cambodia

Instagram: aeon_retail_cambodia

Official Telegram Channel: AEON Retail Cambodia

YouTube: AEON Retail Cambodia