ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣១ តុលា ឆ្នាំ ២០២២ ផ្សារទំនើបអុីអន (ផ្សារទំនើបលក់ទំនិញទូទៅ) មានការរៀបចំ ពិព័រណ៍គ្រឿងបរិភោគ ដោយមានការដាក់តាំងបង្ហាញនូវប្រភេទគ្រឿងបរិភោគជាច្រើនដូចជា ស្ករគ្រាប់ នំខូឃី ទឹកផែ្លឈើ ភេសជ្ជៈ កាហ្វេកញ្ចប់ និងមានសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃជាច្រើនប្រភេទផ្សេងទៀត។

ក្រៅពីរីករាយទស្សនា និងដើរទិញទំនិញដ៏ច្រើនសម្បូរបែប អតិថិជនក៏នឹងទទួលបានការបញ្ចុះតម្លៃពិសេសលើទំនិញដែលមានគុណភាពជាច្រើនប្រភេទ ដែលលោកអ្នកអាចជាវរកបានទៅតាមតម្រូវការប្រចាំថ្ងៃបានផងដែរ។


សម្រាប់អតិថិជនដែលចង់បានគ្រឿងបរិភោគដ៏សម្បូរបែប ដែលមានគុណភាព ជាមួយការបញ្ចុះតម្លៃដ៏អស្ចារ្យ សូមអញ្ជើញមកទស្សនា ពិព័រណ៍គ្រឿងបរិភោគ ដែលធ្វើឡើងនៅផ្សារទំនើបអុីអន ភ្នំពេញ និង ផ្សារទំនើបអុីអនសែនសុខស៊ីធី ជាន់ផ្ទាល់ដីទាំងអស់គ្នា។



អំពីអុីអន
យើងជាហាងលក់ទំនិញទូទៅឈានមុខគេក្នុងវិស័យទំនិញលក់រាយនៅកម្ពុជាដែលមានលក់ទំនិញនិង សម្ភារៈចាំបាច់គ្រប់ប្រភេទ សម្រាប់ទ្រទ្រង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃ របស់អតិថិជន ដែលរួមមាន ទំនិញបរិភោគ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ជាមួយនឹងតម្លៃសមរម្យ រួមទាំងសេវាកម្មយ៉ាងរួសរាយរាក់ទាក់។ ហាងរបស់យើងមានទំនិញច្រើនជាង ១០ ០០០ មុខសម្រាប់បំពេញតម្រូវការរបស់អតិថិជន រួមមាន ប្រភេទអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះគ្រប់ប្រភេទ និងទំនិញជាច្រើនប្រភេទទៀត សម្រាប់បំពេញគ្រប់តម្រូវការរបស់អតិថជន ដែលធានាជូននូវគុណភាពដ៍ល្អ។
អតិថិជន អាចរកជាវទំនិញគ្រប់ប្រភេទពីផ្សារទំនើបអុីអនដែលមានទាំងទំនិញក្នុងស្រុក និងទំនិញនាំចូលពីបរទេសជាច្រើន។ ម្យ៉ាងវិញទៀត សម្រាប់អតិថិជនដែលនិយមប្រើប្រាស់ទំនិញជប៉ុន ក៏អាចរកទិញទំនិញជប៉ុនជាច្រើនមុខដែលមានគុណភាព តម្លៃសមរម្យ និងរសជាតិដើមនៅហាងរបស់យើងផងដែរ។
បន្ថែមពីនោះ អុីអនក៍បាននាំចូលនូវទំនិញដែលជាយីហោផ្តាច់មុខរបស់ខ្លួនជាច្រើនប្រភេទផ្សេងទៀត មកកាន់ទីផ្សារកម្ពុជា ដែលមានដូចជា ថប់វែលយូ អាយស៊ី ហូមខរឌី ឃីដស៍ រីផាប់ប្លិក ស៊ូស៊ី និងសាស៊ីមិ ឳសថស្ថានអ៉ីអន វែលណេស ហាងនំបុ័ងអ៉ីអន ហាងកង់អុីអនជាដើម ដើម្បីបំពេញរាល់តម្រូវការរបស់អតិថិជន។
សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Official Facebook Page: AEON Retail Cambodia
Instagram: aeon_retail_cambodia
Official Telegram Channel: AEON Retail Cambodia
YouTube: AEON Retail Cambodia