បញ្ចុះតម្លៃរហូតដល់៧០% និងការផ្ដល់ជូនពិសេសជាច្រើនទៀតក្នុងឱកាសអបអរសាទរគម្រប់ខួប ៧ឆ្នាំ របស់ផ្សារទំនើបអ៉ីអន

ចែករំលែក:

ផ្សារទំនើបអ៉ីអនបានបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជាក្នុងខែកក្កដាឆ្នាំ២០១៤ ដើម្បីបំពេញតំរូវការ ក៏ដូចជា​ជួយអភិវឌ្ឍន៍កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាឲ្យកាន់តែមានភាពងាយស្រួល និងស៊ីវីល័យ។ គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ផ្សារទំនើបអ៉ីអនភ្នំពេញ បានបើកដំណើរការក្នុងប្រទេសកម្ពុជាអស់រយៈពេល ៧ឆ្នាំហើយ ​​ដោយឡែកសាខាសែនសុខ ស៊ីធី ក៏បានបើកដំណើរការរយៈពេល ៣ឆ្នាំ​ផងដែរ​ប្រកបដោយភាពជោគជ័យ និងទទួលបានទំនុកចិត្តខ្ពស់​ពីសំណាក់អតិថិជន លើគុណភាពទំនិញ សេវាកម្ម និងតម្លៃ។

ក្នុងឱកាសអបអរសាទរគម្រប់ខួប​ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកក្កដា រហូតដល់ ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ ផ្សារទំនើបអ៉ីអន ក៏មានការផ្ដល់ជូនពិសេសៗ​ជាច្រើន​​ជូនដល់អតិថិជនដូចជា៖​ការបញ្ចុះតម្លៃលើមុខទំនិញ​ជាច្រើនមុខរហូតដល់ ៧០%  រួមជាមួយ​នឹងការផ្តល់ជូននូវកាដូ​ជាច្រើន​ដូចជា: ដបទឹក ឆត្រ ម៉ាស ​និង ថង់បរិស្ថាន (ចំនួនកាដូមានកំណត់)​​ ​អ្វីដែលកាន់តែពិសេសលើសពីនេះ អតិថិជនអាចមានឱកាស​ប្តូរយកសន្លឹកឆ្នោត​ផ្សងសំណាងឈ្នះរង្វាន់​ជាច្រើនដូចជា: ម៉ូតូ ទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ កង្ហារ និង រង្វាន់ជាច្រើនសន្ធឹកសន្ធាប់ទៀត​ ដោយគ្រាន់តែចំនាយជាសាច់ប្រាក់ចាប់ពី ២៧$​​ ឬ ១៧$ តាមរយៈ VISA CARD នឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង១សន្លឹកភ្លាម។​​

សម្រាប់អតិថិជនដែលមានកាតសន្សំពិន្ទុអ៉ីអននឹងទទួលបានពិន្ទុគុណនឹង៧ដងរៀងរាល់សប្ដាហ៍ផងដែរ សំរាប់រាល់ការចំនាយ ចាប់ពី ១០$ ទ្បើងទៅ (១០០ពិន្ទុ ប្ដូរបានបណ្ណបញ្ចុះតម្លៃ៥ដុល្លារ) ​ចំណែកអតិថិជនដែលមានកាតអ្នកម្ដាយ (AEON Mommy Card)នឹងទទួលបានការបញ្ចុះតម្លៃ​​​ ៥% ផងដែរទៅលើសម្ភារទារកគ្រប់ប្រភេទពីហាង Kids Republic​​។

បន្ថែមពីនេះ អតិថិជនក៏អាចធ្វើការបង់រំលស់អត្រាការប្រាក់០% រហូតដល់១២ខែ ជាមួយនឹងធនាគារឯកទេសអ៉ីអន ទៅលើទំនិញជាច្រើនប្រភេទដូចជា: សម្ភារអេទ្បិចត្រូនិក គ្រឿងសម្អាង ​វ៉ាលិស ​នាឡិកា រទេះរុញទារក និង សម្ភារ​ជាច្រើនទៀត និងឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញ ៧$ ដោយគ្រាន់តែចំនាយចាប់ពី២៧$ ទ្បើងទៅ ដោយប្រើប្រាស់កាតធនាគារឯកទេសអ៉ីអនផងដែរ។ មួយវិញទៀត អតិថិជននឹងទទួលបានទឹកប្រាក់ត្រលប់មកវិញ ១០% ដោយគ្រាន់តែធ្វើការទូទាត់តាមរយៈ ផាយផេ និងទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៤៧$​សំរាប់ការទូទាត់តាមរយៈធនាគារអេស៊ីលីដាម៉ូបាល។

កាន់តែមានភាពងាយស្រួល អតិថិជនរបស់ផ្សារទំនើបអ៉ីអនអាចធ្វើការទូទាត់ទំនិញបានជាច្រើនជម្រើសតាមរយៈ​ការប្រើប្រាស់ប្រភេទកាត និង E-payment​ ដូចជា៖ Visa Card, Master Card, Union Pay, JCB, Diners Club, AEON Wallet, ACLEDA (Cards & App), PiPay, Alipay និង Wechat។