បញ្ចុះតម្លៃរហូតដល់៥០% ពីកម្មវិធីបញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំរបស់ផ្សារទំនើបអ៉ីអន

ចែករំលែក:

កម្មវិធីលក់បញ្ចុះតម្លៃពាក់កណ្ដាលឆ្នាំជាព្រឹត្តិការណ៍នៃការលក់បញ្ចុះតម្លៃប្រចាំឆ្នាំដ៏ធំដោយមានការបញ្ចុះតម្លៃរហូតដល់៥០% និងការផ្ដល់ជូនពិសេសៗលើទំនិញជាច្រើនប្រភេទពីបណ្ដាហាងល្បីៗជាច្រើន។ ដោយទ្បែកក្នុងឆ្នាំនេះផងដែរ ផ្សារទំនើបអ៉ីអន (ផ្សារទំនើបលក់ទំនិញទូទៅ) នឹងរៀបចំកម្មវិធីដ៏អស្ចារ្យនេះទ្បើងចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ ដោយមានការបញ្ចុះដ៏អស្ចារ្យរហូតដល់៥០% ទៅលើទំនិញដែលមានគុណភាពជាច្រើនប្រភេទដូចជា៖ សម្លៀកបំពាក់ បុរស នារី កុមារ និងទារក សម្ភារៈអគ្គីសនី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ អាហារ គ្រឿងទេស និងសម្ភារប្រើប្រាស់ជាច្រើនប្រភេទទៀត។

ក្រៅពីការបញ្ចុះតម្លៃដ៏សន្ធឹកសន្ធាប់នេះ អតិថិជនក៏អាចមានឱកាសផ្សងសំណាងឈ្នះរង្វាន់​ជាច្រើនដូចជា៖ ម៉ូតូ ទូរទឹកកក ទូរទស្សន៍ ទូរស័ព្ទដៃ កង្ហារ និងរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់ទៀត​ រាល់ការជាវទំនិញចាប់ពី៣០ដុល្លារ (វិក័យបត្រអាចបូកបញ្ចូលគ្នាបានចាប់ពីថ្ងៃទី២២ ដល់ ២៦ មិថុនា ២០២២) រួមទាំងការផ្ដល់ជូនពិសេសៗជាច្រើនទៀតផងដែរពីបណ្ដាដៃគូសហការរបស់យើងដូចជា៖

  • បញ្ចុះតម្លៃ៥% លើទំនិញកុមារ និងទារក (ទំនិញដែលបានកំណត់) ពីហាង Kids Republic
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនដែលមានកាតអ្នកម្ដាយ
      • សម្រាប់ទំនិញកុមារ និងទារកនៅហាង Kids Republic ប៉ុណ្ណោះ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • ឱកាសឈ្នះទូរស័ព្ទដៃ I-Phone 13 Pro Max (៥រង្វាន់) និងទឹកប្រាក់ត្រលប់មកវិញរហូតដល់ ៣០ដុល្លារ (១០០រង្វាន់) ពីធនាគារ ABA
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនប្រើប្រាស់ ABA Mobile App
      • សម្រាប់ការចំនាយចាប់ពី១០០ដុល្លារទ្បើង (គិតក្នុងកំទ្បុងពេលប្រូម៉ូសិន) នៅផ្សារទំនើបអ៊ីអនទាំង២សាខា ដោយទូទាត់តាមរយៈ ABA KHQR នឹងត្រូវចាត់ចូលសម្រាប់ការផ្សងសំណាង (Lucky Draw)
      • ការផ្សងសំណាង (Lucky Draw) នឹងត្រូវធ្វើទ្បើងដោយធនាគារ ABA ក្នុងរយៈពេល៧ថ្ងៃ (ថ្ងៃធ្វើការ) បន្ទាប់ពីចប់ថ្ងៃប្រូម៉ូសិន
      • អ្នកឈ្នះរង្វាន់ទូរស័ព្ទដៃ I-Phone 13 Pro Max នឹងត្រូវទំនាក់ទំនងមកទទួលរង្វាន់ដោយធនាគារ ABA ក្នុងរយៈពេល៧ថ្ងៃ (ថ្ងៃធ្វើការ)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអន ទាំង២សាខា
  • ឱកាសទទួលបានទឹកប្រាក់ត្រលប់មកវិញរហូតដល់ ១០០ដុល្លារ ពីធនាគារឯកទេសអ៉ីអន
    • លក្ខខណ្ឌ៖
      • សម្រាប់ការចំនាយចាប់ពី២០ដុល្លារនៅផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់កាតធនាគារអ៊ីអន
      • សម្រាប់អតិថិជនទទួលបាន Approval Code កន្ទុយ ២០២២ នឹងទទួលបាន១០០ដុល្លារ កន្ទុយ ២២២ ទទួលបាន ២០ដុល្លារ និងកន្ទុយ២២ ទទួលបាន៥ដុល្លារ (គិតក្នុងកំទ្បុងពេលប្រូម៉ូសិន)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា
  • ទទួលបានទឹកប្រាក់ត្រលប់មកវិញ៣០% នៃការចំនាយសរុបដោយទូទាត់តាមរយៈ ACLEDA Mobile
    • លក្ខខណ្ឌ៖
      • សម្រាប់អតិថិជនប្រើប្រាស់ ACLEDA Mobile
      • ចំនួនទឹកប្រាក់ដែលទទួលបានច្រើនបំផុត ១០ដុល្លារក្នុងអតិថិជនម្នាក់ (គិតក្នុងកំទ្បុងពេលប្រូម៉ូសិន)
      • ទឺកប្រាក់ដែលទទួលបាននឹងធ្វើការផ្ទេរទៅក្នុងគណនេយ្យរបស់អតិថិជនក្នុងកំទ្បុងពេល២សប្ដាហ៍បន្ទាប់ពីចប់កម្មវិធីប្រូម៉ូសិន
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា
  • ទទួលបានការបញ្ចុះតម្លៃរហូតដល់ ៥០% ពី LM Car
    • លក្ខខណ្ឌ៖
      • សម្រាប់ការធ្វើដំណើរចេញពី/មកកាន់ ផ្សារទំនើបអ៉ីអនទាំង២សាខាដោយប្រើប្រាស់ប្រូម៉ូកូដ AEONMYS22
      • ទទួលបានគូប៉ុងទឹកប្រាក់១០០ដុល្លារសម្រាប់អតិថិជនដែលចុះឈ្មោះដំបូង
      • ប្រើបានសម្រាប់ប្រភេទទ្បាន Economy & Classic
      • សុពលភាព សម្រាប់ថ្ងៃធ្វើការប្ដូរតែប៉ុណ្ណោះ (On exchanged date only)
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា
  • ទទួលបានប័ណ្ណបញ្ចុះតម្លៃ ២០% សម្រាប់ការចូលកំសាន្ដក្នុងសួន Dinosaurs Alive
    • លក្ខខណ្ឌ៖
      • សម្រាប់ការចំនាយចាប់ពី៣០ដុល្លារទ្បើងទៅក្នុង១វិក័យបត្រនៅផ្សារទំនើបអ៉ីអនទាំង២សាខា ផ្សារទំនើបអ៉ីអនម៉េកវែលយូទាំង១៤សាខា និងអ៉ីអនអនទ្បាញ
      • រយៈពេលប្រូម៉ូសិនចាប់ពីថ្ងៃទី ១៧ ដល់ ២៦ មិថុនា ឆ្នាំ២០២២ នៅផ្សារទំនើបអ៉ីអនទាំង២សាខា និងផ្សារទំនើបអ៊ីអនម៉េកវែលយូទាំង១៤សាខា និងអ៉ីអនអនទ្បាញ

ប្រញាប់ទ្បើងមកទទួលយកការផ្ដល់ជូនដ៏អស្ចារ្យនេះទាំងអស់គ្នា!

សម្រាប់ព័ត៌មានបន្ថែម៖
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Cambodia