ផ្សារទំនើបអ៉ីអន តែងតែគាំទ្រកសិករ និងផ្សព្វផ្សាយផលិតផលកសិកម្មសរីរាង្គ ក្នុងស្រុក ដូចជាបន្លែស្រស់ ផ្លែឈើ និងសាច់ ដោយសហការជាមួយប្រជាកសិករ ដើម្បីនាំយកផលិតផលទាំងនោះមកលក់នៅក្នុងហាងអ៉ីអន។
យើងយកចិត្តទុកដាក់ខ្ពស់ចំពោះសុវត្ថិភាព និងគុណភាពចំណីអាហារដែលបានយកមកលក់នៅក្នុងផ្សាររបស់យើង ហើយសុខភាពរបស់អតិថិជនគឺជាអាទិភាពចម្បងរបស់យើង។ ជាមួយគ្នានេះផងដែរយើងក៏មានការនាំចូលនូវបន្លែសរីរាង្គនៅតាមខេត្តមួយចំនួនសម្រាប់លក់ និងផ្តល់ជូនអតិថិជននូវបន្លែ ផ្លែឈើ និងសាច់ស្រស់ៗក្នុងតម្លៃសមរម្យ។
នៅថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ 2023 ក្រុមការងារ AEON បានចុះទៅមើលកសិដ្ឋានសរីរាង្គក្នុងខេត្តកំពង់ឆ្នាំង ដែលមានការរៀបចំដោយ ភូមិកសិកម្មធម្មជាតិ
ដើម្បីធានាថាដំណាំទាំងអស់ដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងមិនប៉ះពាល់ដល់សុខភាពសាធារណៈ។
ក្នុងនោះផងដែរ លោក Mori Akifumi ដែលជាអ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកលក់ផលិតផលអាហារបរិភោគរបស់ផ្សារទំនើប មានប្រសាសន៍ថា “ថ្ងៃនេះ ក្រុមការងារផ្នែកលក់ផលិតផលអាហារបរិភោគរបស់ខ្ញុំ និងខ្ញុំបានចុះទៅមើលកសិដ្ឋានសរីរាង្គដោយផ្ទាល់ ដើម្បីធានាថាផលិតផលទាំងអស់មានសុវត្ថិភាព និងដាំដុះស្របតាមស្តង់ដារសរីរាង្គ EU/USDA និងធានាថាគ្រប់ផលិតផលសរីរាង្គដែលបាននាំចូលមកដាក់លក់ទាំងអស់ មានសុវតិ្ថភាពចំពោះអតិថិជនរបស់យើង”។
ជាមួយគ្នានេះ ពួកយើងបានជួបសម្ភាសជាមួយលោកស្រី ប៊ុន សៀង ដែលជាប្រធានក្រុមហ៊ុន ភូមិកសិកម្មធម្មជាតិ បាននិយាយថា៖ «សព្វថ្ងៃនេះ សង្វាក់ផលិតកម្មរបស់យើងនៅមានកម្រិតនៅឡើយសម្រាប់ការដាំដុះ បន្លែ និងផ្លែឈើសរីរាង្គគ្រប់ប្រភេទ ដោយសារតែយើងស្ថិតនៅជាប្រភេទ កសិកម្មដាំដុះលក្ខណះ:គ្រួសារ »។ ក្នុងនាមសហគមន៍មួយ យើងសហការជាមួយកសិករតាមគ្រួសារនីមួយៗ ដើម្បីប្រមូលទិញផលដាំដុះទាំងនោះ ដោយហើយមានការជួយពី GIZ និងក្រសួងកសិកម្ម ដែលបាន ការជួយគាំទ្រក្នុងកិច្ចការនេះ ។ ដើម្បីបានបន្លែ ឬផ្លែឈើដែលដាំដុះដោយសរីរាង្គមានគុណភាពល្អដែលស្របតាមស្តង់ដារ EU / USDA ត្រូវការកត្តាសំខាន់ៗដូចជា ការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់ ជីធម្មជាតិ និងការថែទាំដំណាំពីសត្វល្អិត។ ក្នុងនាមជាប្រធានភូមិកសិកម្មធម្មជាតិ គាត់ជឿជាក់ថា ការមានសុខភាពល្អ និង ការយល់ពីតម្លៃនៃអាហារដែលមានសុខភាពល្អ គឺជាអ្វី ដែលយើងត្រូវការបំផុតនាពេលអនាគត។
ជាចុងក្រោយ អ្នកស្រីសូមថ្លែងអំណរគុណដល់ ផ្សារទំនើបអ៉ីអន សម្រាប់ការគាំទ្រផលិតផលក្នុងស្រុក និង ការជួយជីវភាពរបស់ប្រជាកសិករផងដែរ ដែលអនុញ្ញាតឲ្យកសិករបន្តដាំ បន្លែ និងផ្លែឈើសរីរាង្គ និង លក់ក្នុងផ្សារទំនើបអ៉ីអន ។
ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី បានបើកដំណើរការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសកម្ពុជាតាំងពីខែកក្កដា ឆ្នាំ២០១៤ ក្នុងនាមជាក្រុមហ៊ុនលក់រាយធំជាងគេមួយក្នុងចំនោមក្រុមហ៊ុនលក់រាយជាច្រើនទៀត។ ស្ថិតនៅក្រោមបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន អ៉ីអន គ្រុប ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ប្ដេជា្ញយក “អតិថិជនជាធំ” និងមានគោលការណ៍មូលដ្ឋានរបស់ខ្លួនដើម្បីសម្រេចបាននូវភាពសុខដុមរម្យនា ស្ថេរភាព និងសន្តិភាពក្នុងសង្គម តាមរយៈអាជីវកម្មរបស់ខ្លួន។
ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូ អិលធីឌី ទទួលបាននូវការជឿទុកចិត្តយ៉ាងខ្លាំងពីសំណាក់អតិថិជន និងបានពង្រីករិសាលភាពអាជីវកម្មរបស់ខ្លួនលើជំនួញជាច្រើនដូចជា៖ ហាងលក់ទំនិញទូទៅ ផ្សារទំនើប ហាងលក់ទំនិញខ្នាតតូច (អ៉ីអន ម៉េកវែលយូ) និងអាជីវកម្មអនទ្បាញ (អ៉ីអន អនទ្បាញ) ហាងឯកទេសអ៉ីអន និងយីហោផ្ដាច់មុខរបស់អ៉ីអន (ហូមខរឌី ហាង iC Innercasual ហាង Kids Republic ឱសថស្ថាន អ៉ីអន ហាងកង់អ៉ីអន ហាងនំបុ័ងអ៉ីអន ហាងលក់សម្ភារៈ DAISO Japan និងផលិតផលម៉ាក ថប់វែលយូ) ដែលផ្ដល់នូវទំនិញច្រើនជាង ១០ ០០០ មុខរាប់ចាប់ពី ម្ហូបអាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ (រួមមានសម្ភារៈបន្ទប់គេង និងសម្ភារៈបន្ទប់ទឹក) សម្ភារៈកីទ្បា ថ្នាំពេទ្យ និងគ្រឿងសម្អាងជាដើម។
…
លោកអ្នកក៏អាចធ្វើការបញ្ជាទិញជាមួយ អុីអន អនឡាញ តាមរយៈគេហទំព័រ www.aeononlineshopping.com
ឬទាញយកកម្មវិធី AEON Online Mobile App
សម្រាប់ព័ត៌មានបន្ថែម:
Website: www.aeoncambodia.com
Facebook: AEON Retail Cambodia
Telegram: AEON Retail Cambodia
Instagram: aeon_retail_cambodia
YouTube: AEON Retail Cambodia