ផ្សារទំនើប អ៉ីអន បន្តអនុវត្តវិធានការ ការពារជំងឺកូវីត ១៩ យ៉ាងតឹងរឹងចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន

ចែករំលែក:

ដោយសារតែស្ថានភាព និងចំនួនអ្នកឆ្លងជំងឺ កូវីត១៩ នៅតែមានការកើនទ្បើងនៅលើពិភពលោក ក៏ដូចជាក្នុងប្រទេស ក្រុមហ៊ុនអ៉ីអន ខេមបូឌា ខូអិលធីឌី ដែលគេស្គាល់ថាជាផ្សារទំនើប លក់រាយ នៅតែបន្តអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងតឹងរឹង ចំពោះអតិថិជន និងបុគ្គលិករបស់ខ្លួន។

“យើងបាននឹងកំពុងធ្វើការយ៉ាងជិតស្និតជាមួយគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពរបស់អតិថិជន និងបុគ្គលិករបស់យើង។ គ្រប់អតិថិជន និងបុគ្កលិកទាំងអស់ត្រូវតែពាក់ម៉ាស់ ជាមុនសិនមុននឹងអនុញ្ញាតឲ្យចូលបរិវេនផ្សារទំនើប។ បន្ថែមពីនេះ នៅគ្រប់បរិវេនផ្សារទំនើបរបស់យើង បានអនុវត្តវិធានការការពារជំងឺកូវីត ១៩ ដែលដាក់ចេញដោយក្រសួងសុខាភិបាល យ៉ាងម៉ត់ចត់បំផុត ដូចជាការដាក់ម៉ាស៊ីន វាស់កម្ដៅ នៅច្រកចេញចូល នីមួយៗ ការផ្ដល់អាល់កុល ឬជែលលាងដៃ នៅគ្រប់កន្លែងសំខាន់ៗក្នុងផ្សារទំនើប ការរៀបចំការរក្សារគម្លាតសង្គមនៅកន្លែងដែលមានមនុស្សច្រើន ជាដើម” នេះជាការលើកទ្បើងរបស់លោក Keiji Ono នាយកប្រតិបត្តិក្រុមហ៊ុន អ៉ីអន ខេមបូឌា ខូអិលធីឌី។

“នៅពេលមានអតិថិជនច្រើន បុគ្គលិករបស់យើងបានណែនាំពួកគាត់ឲ្យឈរជាជួរ និងរក្សារគម្លាតសុវត្ថិភាពផងដែរ” លោកស្រី យឹម សុផល្លី ប្រធានគ្រប់គ្រងផ្សារទំនើប អ៉ីអន ភ្នំពេញ បានបន្ថែម។

សុវត្ថិភាព និងភាពងាយស្រួលរបស់អតិថិជន គឺជាបញ្ហាចម្បងដែលក្រុមហ៊ុនតែងតែគិតគូ។ អាស្រ័យហេតុនេះ យើងបានណែនាំនូវរបៀបទិញទំនិញតាម អ៉ីអន អនទ្បាញ ទៅកាន់អតិថិជនរបស់យើងកាន់តែទូលំទូលាយជាងមុន។​ “ខ្ញុំសូមលើកទឹកចិត្តដល់អតិថិជនគ្រប់រូប ធ្វើការបញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញ ដោយវាមានភាពងាយស្រួល និងសុវត្ថិភាព។ ម៉្យាងទៀត តាមរយៈ អ៉ីអន អនទ្បាញ អតិថិជនអាចទិញទំនិញរហូតដល់ ២០ ០០០ មុខ លើផ្នែកផ្សេងៗគ្នាជាច្រើនដូចជា សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ភេសជ្ជៈ អាហារ គ្រឿអេទ្បិចត្រូនិច និងសម្ភារៈជាច្រើនមុខទៀត​ ដែលអាចបំពេញតម្រូវការរបស់អតិថិជន ជាមួយសេវាកម្មដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងតម្លៃសមរម្យ” នេះជាការបញ្ជាក់បន្ថែមរបស់ កញ្ញា សេង រ័ត្នធានី ប្រធានផ្នែកគ្រប់គ្រងទូទៅ អាជីវកម្មអនទ្បាញ។

បញ្ជាទិញទំនិញតាមរយៈ អ៉ីអន អនទ្បាញឥលូវនេះ៖ https://aeononlineshopping.com/

ថែរក្សារអនាម័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា!