
ដោយទទួលបានភាពជោគជ័យក្នុងការបើកដំណើរការហាងទី១ របស់ខ្លួនកាលពីខែឧសភា កន្លងទៅ និងដោយមានការគាំទ្រជាច្រើនពីសំណាក់អតិថិជនដែលតែងនិយមប្រើប្រាស់ផលិតផលរបស់ខ្លួន ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះHÓME CÓORDYនឹងបើកដំណើរការសាខាទី២របស់ខ្លួន នៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធី នៅថ្ងៃទី២៣ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាការគាំទ្ររបស់អតិថិជន។




លោក HIROKI TSUKAHARA នាយកគ្រប់គ្រងជាន់ខ្ពស់របស់ ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY បានមានប្រសាសន៍ថា៖ HÓME CÓORDY សាខាទី២ ដែលមានទីតាំងនៅផ្សារទំនើបអ៉ីអន សែនសុខស៊ីធីនេះ គ្រោងនឹងបើកបម្រើជូនអតិថិជន ចាប់ពីថ្ងៃទី២៣ តុលា ឆ្នាំ២០២០ ខាងមុខនេះតទៅដោយមានការ ផ្តល់ជូនផលិតផលប្រើប្រាស់ និងសម្ភារៈតុបតែងក្នុងផ្ទះដែលសំបូរបែបដោយ មានចាប់ពី បន្ទប់គេង បន្ទប់ទទួលភ្ញៀវ ផ្ទះបាយ និងបន្ទប់ទឹក ដែលជាផលិតផលគុណភាពជប៉ុន រួមជាមួយនឹងតម្លៃសមរម្យផងដែរ ។
អ្វីដែលកាន់តែពិសេសសម្រាប់សាខាទី២នេះ គឺការផ្តល់ជូនផ្ដាច់មុខទៅលើសម្ភារៈប្រើប្រាស់ពិសេសៗមួយចំនួន ដែលអតិថិជនអាចរកជាវបានតែនៅសាខាថ្មីនេះ តែប៉ុណ្ណោះ។ ជាចុងក្រោយ លោកសង្ឃឹមយ៉ាងមុតមាំថា ហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY នៅផ្សារទំនើបអ៉ីអនសែនសុខ ស៊ីធី នេះ នឹងចូលរួមចំណែកលើកកម្ពស់ស្ដង់ដារ នៃការរស់នៅរបស់ប្រជាជនក្នុងប្រទេសកម្ពុជា ឲ្យមានភាពកាន់តែស៊ីវីល័យ តាមរយៈផលិតផលដែលមានគុណភាពខ្ពស់ ស្អាត តម្លៃសមរម្យ រួមជាមួយនឹងសេវាកម្មប្រកបដោយភាពរួសរាយរាក់ទាក់ផងដែរ។
គួរបញ្ជាក់ផងដែរថា HÓME CÓORDY ជាហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ សម្បូរបែបទំនើប ទាន់សម័យ ដ៏ល្បីរបស់ជប៉ុន និងជាប្រេនផ្តាច់មុខរបស់ក្រុមហ៊ុនអ៉ីអន។ លក្ខណៈពិសេសរបស់ HÓME CÓORDY ( ホームコーディ) គឺ៖
១. ការរចនាស្អាតបែបសាមញ្ញ
២. គុណភាពស្តង់ដារជប៉ុន
៣. មានមុខងារច្រើននិងច្បាស់លាស់
៤. ងាយស្រួលប្រើនិងតុបតែងជាមួយសម្ភារៈផ្សេងៗទៀត
សូមអតិថិជនរង់ចាំទទួលយកនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ក៏ដូចជាការផ្ដល់ជូនពិសេសៗពីហាងឯកទេសសម្ភារៈប្រើប្រាស់ក្នុងផ្ទះ HÓME CÓORDY ។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈ ៖
លេខទូរស័ព្ទ៖ 023 988 580
អ៊ីនស្តាក្រាម៖ https://www.instagram.com/homecoordy_cambodia/
ទំព័រហ្វេសប៊ុក៖ https://www.facebook.com/homecoordycambodia
អាសយដ្ឋាន៖ ផ្សារទំនើបអ៉ីអន សែនសុខ ស៊ីធី ជាន់ទី១ (ជិតកន្លែងលក់សម្ភារៈបន្ទប់គេង)៖https://goo.gl/maps/SeoT2pia9xqhRPvd7